រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ឯកឧត្តមរដ្ឋមន្ត្រីបញ្ចុះបឋមសិលាសាងសង់ភូមិកុមារ អេស អូ អេសនៅខេត្ត ក្រចេះ
ថ្ងៃទី១២ ខែ មករា ឆ្នាំ២០១២ អត្ថបទ និងរូបភាពដោយ ចេង ដារ៉ាវុធ
លោក ហិលមុតគូទីន ប្រធាន អង្គការ អេសអូអេស ភូមិកុមារអន្តរជាតិមានប្រសាសន៍ថា អង្គការ អេសអូអេស ធ្វើសកម្មភាពមនុស្សធម៌ នៅតាមបណ្តាប្រទេស
ជាច្រើន គឺជួយវិស័យសុខុមាលភាពកុមារ បងើ្កតជាភូមិកុមារអេសអូអេស ដើម្បី ផ្តល់ឱកាសដល់កុមារស្នាក់នៅទទួលសេវាផ្សេងៗ ដូចកុមារដែលមានក្រុម
គ្រួសារ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងសង្គមកិច្ច និងអង្គការភូមិកុមារអេសអូអេសអន្តរជាតិ ចុះអនុស្សារណៈលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការបង្កើតភូមិកុមារអេសអូអេស និងការផ្តល់សេវា សុខុមាលភាពចំពោះកុមារដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី សម្ពោធដាក់អោយប្រើប្រាស់ភូមិកុមារអេសអូអេសចំនួន ៧កន្លែង ហើយថ្ងៃនេះ គឺការ បញ្ចុះបឋមសិលារៀប
ចំកសាងភូមិកុមារអេសអូអេស គម្រោងទី៨ បន្តទៀត ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចមានប្រសាសន៍ទៀតថា រាជដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺផ្តោតការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជន ពិសេសជនដែលរងគ្រោះ និងងាយរងគ្រោះ ដោយផ្តល់សេវាសង្គមកិច្ចសង្គ្រោះ
បន្ទាន់ គឺមិនទុកអោយ ស្លាប់ដោយសារការអត់ស្បៀងអាហារឡើយ ។ ចំពោះវិស័យសុខុមាលភាពកុមារ គឺការពារសិទ្ធិជា មូលដ្ឋាន ដូច្នេះទើបក្រសួងសង្គម
កិច្ចស្វែងរកដៃគូអភិវឌ្ឍន៍ គឺអង្គការមិនមែនរដ្ឋាភិបាល ដើម្បី កៀរគធនធានជួយដល់ជនដែលងាយរងគ្រោះ ក្នុងគោលដៅធានាប្រព័ន្ធសុវត្ថិភាពសង្គម ។
ឯកឧត្តម បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ទៀតថា អាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយបង្ករលក្ខណៈជូនអង្គការ អេស អូ អេសដើម្បីដំណើរការសាងសង់
ភូមិកុមារអេសអូអេស សម្រេចជាស្ថាពរក្នុងរយៈពេល ១ឆ្នាំ ។ ចំពោះភូមិកុមារអេសអូអេសខេត្តក្រចេះ គឺស្ថិតនៅលើផ្ទៃដីប្រហែល ១ហិកតា ដោយកសាងអគារ
ចំនួន ១៨ខ្នង គឺផ្ទះកុមារចំនួន ១២ខ្នង មត្តេយ្យសាលា ការិយាល័យ ផ្ទះបុគ្គលិក និងរៀបចំសួនកុមារ កំសាន្តសប្បាយ បំពាក់សម្ភារៈប្រើប្រាស់
ចំណាយថវិកាសរុបជាង ១លានដុល្លារសហរដ្ឋអាមេរិច គឺជា អំណោយរបស់សប្បុរសជននៅប្រទេសស៊ុយអែត ៕
រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក
ហិលមុតគូទីន ប្រធានអង្គការ អេសអូអេស ភូមិកុមារអន្តរជាតិអញ្ជើញបញ្ចុះ
បឋមសិលា រៀបចំសាងសង់ភូមិកុមារអេសអូអេស នៅខេត្តក្រចេះ ។
លោក ហឿង ស៊ីយ៉ែម អភិបាលរងខេត្ត សម្តែងនូវការស្វាគមន៍និងវាយតម្លៃ
ខ្ពស់ចំពោះក្រសួងសង្គមកិច្ច និងអង្គការអេស អូ អេស ភូមិកុមារអន្តរជាតិ
គឺសម្រេចជ្រើសរើសកសាងភូមិកុមារ អេស អូ អេស នៅខេត្តក្រចេះ
ដើម្បីជួយដល់ កុមារកំព្រា និងកុមារគ្រួសារក្រីក្រ ដោយផ្តល់កន្លែងស្នាក់នៅ
ការចិញ្ចឹមបីបាច់ថែទាំសុខុមាលភាព អនាម័យ អប់រំ និងការបណ្តុះបណ្តាល
ជំនាញវិជ្ជាជីវៈក្លាយជាធនធានមនុស្ស ។