រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ថ្ងៃទី១០ ខែ មករា ឆ្នាំ២០១២ អត្ថបទ និងរូបភាពដោយ ចេង ដារ៉ាវុធ
ដូច្នេះ សមាគមអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអប់រំសង្គមកិច្ច គឺមានការចាប់អារម្មណ៍ធ្វើជាដៃគូ ដើម្បីជួយ បង្កើតកម្មវិធី សិក្សាមានលក្ខណៈស្តង់ដាអន្តរជាតិ
សម្រាប់មហាវិទ្យាល័យនីមួយៗ របស់វិទ្យាស្ថាន ជាតិសង្គមកិច្ច ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា គឺកន្លងមកក៏មានវគ្គអប់រំបណ្តុះបណ្តាលមន្ត្រី
ជំនាញផ្នែកសង្គមកិច្ច ប៉ុន្តែ នូវមានកម្រិត មិនទាន់សមស្របតាមការអភិវឌ្ឍន៍របស់សង្គម ដូច្នេះទើបបង្កើតវិទ្យាស្ថានជាតិ សង្គមកិច្ច ដើម្បីពង្រឹង
សមត្ថភាពរបស់មន្ត្រីជំនាញវិស័យសង្គមកិច្ច ដើម្បីផ្តល់សេវាជូនជនរងគ្រោះ និងងាយរងគ្រោះឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ ទៀតថា មន្ត្រីគ្រប់គ្រងវិទ្យាស្ថានជាតិសង្គមកិច្ច និងសមាគមអាស៊ីប៉ាស៊ីហ្វិកធ្វើសហការក្នុងការរៀបចំ
ដំណើរការបណ្តុះបណ្តាលមន្ត្រីសង្គមកិច្ច និស្សិត និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារវិស័យ សង្គមកិច្ច ដើម្បីផ្តល់សេវាសង្គមកិច្ចគឺមាន
លក្ខណៈស្តង់ដាមួយច្បាស់លាស់ ៕
រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាត
អោយសាស្ត្រាចារ្យប្រធានសមាគមអាស៊ីប៉ាស៊ីហិ្វក សម្រាប់
ការអប់រំសង្គមកិច្ច ជួបសម្តែងការគួរសម និងពិភាក្សាធ្វើសហការជាមួយ
វិទ្យាស្ថានជាតិសង្គមកិច្ច កម្ពុជា ។
លោក Tatsuru AKIMOTO ប្រធានសមាគមអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអប់រំ
សង្គមកិច្ចគូស បញ្ជាក់ថា ក្នុងគោលបំណងស្វែងរកការគាំទ្រ និង កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍វិទ្យាស្ថាន សម្រាប់អប់រំ
សង្គមកិច្ច និងវិទ្យាស្ថានជាតិសង្គមកិច្ចរបស់កម្ពុជាដោយជួបសិក្សា
ស្វែងយល់ជាមួយមន្ត្រីសង្គមកិច្ចអ្នកគ្រប់គ្រងវិទ្យាស្ថានជាតិ
សង្គមកិច្ចកម្ពុជា គឺមានមហាវិទ្យាល័យជាច្រើន ។