រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ
និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការ សាកសួរសុខទុក្ខ និងផ្តល់អំណោយជូនជនអនាថា
នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
ថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១២ អត្ថបទ និងរូបភាពដោយ ចេង ដារ៉ាវុធ
ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការមានប្រសាសន៍ថា ខុទ្ទកាល័យរដ្ឋមន្ត្រី គឺបានអំណោយរបស់សាលាអន្តរជាតិ ZAMAN ផ្តល់ ជូនមជ្ឈមណ្ឌល
ដើម្បីចែកជូនជនអនាថា ព្រោះសាលាអន្តរជាតិ ZAMAN រៀងរាល់ឆ្នាំ គឺមានកម្មវិធីផ្តល់អំណោយ សប្បុរសធម៌របស់សាស្ត្រាចារ្យ បុគ្គលិក និង
អាណាព្យាបាលសិស្សសម្រាប់ចែកជូនជនដែលងាយរងគ្រោះ ពិសេស កុមារ និងមនុស្សចាស់ ។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៤ នៃ រដ្ឋសភា គឺដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដើម្បីបង្កើនការ
លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន គឺជនចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងជនក្រីក្រ ។ ប៉ុន្តែបញ្ហាគ្រោះធម្មជាតិទឹកជំនន់រាំងស្ងួត និង
គ្រោះមហន្តរាយផ្សេងៗ ធ្វើអោយប្រជាជនជួបភាពក្រីក្រលំបាក ។ ដូច្នេះទើបប្រជាជនធ្វើចំណាកស្រុក គ្មានជំនាញមិនអាចរកការងារធ្វើបាន
គឺធ្លាក់ខ្លួនជាជនអនាថាដើរសុំទាន ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រពៃណីជាតិ ។
ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបង្កើត គណៈកម្មាធិការជាតិសម្រាប់ដោះស្រាយបញ្ហាជនអនាថា
និងអនុគណៈកម្មការ ដើម្បីដោះស្រាយជនអនាថា ប្រកបដោយមនុស្សធម៌ គឺការស្ម័គ្រចិត្ត ការគោរពសិទ្ធិជនរងគ្រោះ ការរក្សាការពារសណ្តាប់ធ្នាប់សាធារណៈ
និង ការគោរពច្បាប់ជាធរមានផងដែរ ។ ដូច្នេះជនអនាថា គឺស្ម័គ្រចិត្តទទួលយកសេវាសង្គមកិច្ច និងការអប់រំបំប៉ន មុខរបរ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ ។
ម្យ៉ាងទៀតអាជ្ញាធរមូលដ្ឋាន គឺពង្រឹងការទប់ស្កាត់ការធ្វើ ចំណាកស្រុករបស់ប្រជាជនក្រីក្រដែលគ្មានមុខរបរពិតប្រាកដ គឺមករស់នៅទីប្រជុំជនកាន់តែជួបការលំបាក
បន្ថែមទៀត ៕
ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការ
និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង
យុវនីតិសម្បទា អញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយរបស់
សាលា អន្តរជាតិ ZAMANដល់ជនអនាថាស្នាក់នៅក្នុងមជ្ឈមណ្ឌល សង្គមកិច្ចព្រៃស្ពឺ រាជធានីភ្នំពេញ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចបានអោយដឹងថា អនុវត្តតាម
កម្មវិធីការងារ និងយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច និងការណែនាំរបស់
សាលារាជធានីភ្នំពេញ គឺមន្ទីរសង្គមកិច្ចធ្វើការអប់រំគ្រួសារក្រីក្រ
ជនអនាថាដើម្បីស្ម័គ្រចិត្តទទួលសេវាសង្គមកិច្ចនៅក្នុង មជ្ឈមណ្ឌលង្គមកិច្ច រួចអប់រំបំប៉នមុខរបរ និងធ្វើសមាហរណកម្ម
ទៅតាមសហគមន៍វិញ ប៉ុន្តែក៏មានមនុស្សចាស់ និងជនអនាថាវិកលចរិត
ស្នាក់នៅជាអចិន្ត្រៃយ៍ផងដែរ ។