រក្សាសិទ្ធិគ្រប់យ៉ាងដោយ © ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រសួងមួយត្រូវបានបំពេញតួនាទី ភារកិច្ចសង្គមទាក់ទងដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋជា
ទូទៅ ជាពិសេសជាមួយមុខសញ្ញានៃក្រុមជនដែលងាយទទួលរងគ្រោះ នៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងនេះត្រូវបានបង្កើតឡើងជាយូរលង់ណាស់មកហើយ និងត្រូវផ្លាស់ប្តូរឈ្មោះ និងតួនាទីភារកិច្ចដោយយោងទៅតាមស្ថានភាពជាក់ស្តែង នៃ
ការរីកចំរើនប្រទេសជាតិយើង។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រសួងនេះឈ្មោះថា គណៈកម្មាធិការសង្គមកិច្ច បន្ទាប់មកជាក្រសួងនេះបានផ្លាស់ប្តូរឈ្មោះទៅតាម
សម័យកាលរដ្ឋាភិបាល ដូចជាឈ្មោះ ៖
ក្រសួងសង្គមកិច្ច
ក្រសួងយុទ្ធជនពិការនិងសង្គមកិច្ច
ក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន
ក្រសួង សង្គមកិច្ចការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងយុវនីតិសម្បទា
ទោះជាទទួលនូវឈ្មោះប្លែកៗគ្នាយ៉ាងណាក៏ដោយ ក៏ក្រសួងនេះជានិច្ចជាកាលបានទទួលបន្ទុករាល់ការងារសង្គមយ៉ាងសំខាន់។
បច្ចុប្បន្ននេះក្រសួងមានឈ្មោះថា "សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា " ។
នៅក្នុងនីតិកាលទី ៣ នៃរដ្ឋសភា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវបានបង្កើតឡើងតាមព្រះរាជក្រមលេខ នស/រកម/០១០៥/
០០១ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុក្រឹត្យលេខ ៥៥ អនក្រ.កប ចុះថ្ងៃទី០៨ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសូងសង្គមកិច្ច អតីតយុទ្ធជន និង
យុវនីតិសម្បទា។
ក្រសួងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មអោយដឹកនាំ និងគ្រប់គ្រងវិស័យសង្គមកិច្ច វិស័យអតីតយុទ្ធជននិងវិស័យយុវនីតិសម្បទា នៃព្រះរាជា ណាចក្រកម្ពុជា និងត្រូវបានដឹកនាំដោយរដ្ឋមន្ត្រី ១ រូបរដ្ឋលេខាធិការ ៩រូប និងអនុរដ្ឋលេខាធិការ ៨ រូប ។
ក្រសួងមាន មន្ត្រីរាជការក្របខ័ណ្ឌសរុបចំនួន ១.៦១១ នាក់ (ក្នុងនោះថ្នាក់ជាតិ ១៧១នាក់ ថ្នាក់ក្រោមជាតិ ៦៣៥ នាក់) និងបុគ្គលិកជាប់ កិច្ចសន្យាចំនួន
៨០៦នាក់(ក្នុងនោះថ្នាក់ជាតិ ១៧១ នាក់ថ្នាក់ក្រោមជាតិ១៣៦នាក់)។
| វិស័យសង្គមកិច្ច |
| វិស័យអតីតយុទ្ធជន |
| វិស័យយុវនីតិសម្បទា |
| ឯកសារ |