រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

១-វិស័យសង្គមកិច្ច ៖

-     រៀបចំគោលនយោបាយ និងដឹកនាំគ្រប់គ្រងរាល់សេវាសង្គមកិច្ចរបស់រដ្ឋ  ដើម្បីជួយដល់ប្រភេទជន ងាយរងគ្រោះ និងជនក្រីក្រ  ជាអាទី៏  ជន

ចាស់ជរាគ្មានទីពឹង  ជនពិការ  ជនរស់នៅតាមចិញ្ចឹមថ្នល់ កុមារកំព្រា កុមារតាមចិញ្ចឹមថ្នល់ ស្រីពេស្យា  ជនដែលផ្ទុក មេរោគហ៊ីវ/អេដស៏

និងមានមេរោគឆ្លងកាចសាហាវ  ជនក្រីក្រជួបការលំបាក  ជាង​​គេក្នុង សង្គម។
-     រៀបចំអនុវត្តគោលនយោបាយ ស្តីពីគ្រួសារ ជនចាស់ជរា។
-     រៀបចំលិខិតបទដ្ឋាន និងគ្រប់គ្រងការងារ សុំកូនទៅចិញ្ចឹមក្នុង និងក្រៅប្រទេស។
-     រៀបចំសេវាសង្គមកិច្ច ដើម្បីថែរក្សាការពារ និងអប់រំកុមារកំព្រា កុមាររងគ្រោះដោយអំពើជួញដូរ ដោយអេដស៏ កុមារពិការ និងចិញ្ចឹមបីបាច់

ថែរក្សាទារក ដែលត្រូវគេបោះបង់ចោល។
-     រៀបចំគោលការណ៏គាំពារជនពិការ  អនុវត្តការងារស្តារលទ្ធភាពពលកម្ម  បង្កលក្ខណៈខាងជីវភាពរស់នៅ  ដល់ជនពិការ គ្រប់ប្រភេទ។
-     សហការជាមួយសា្ថប័នពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ក្នុងការទប់ស្កាត់អំពីពេស្យាចារ ការជួញដូរមនុស្ស ការរំលោភផ្លូវភេទ កុមារ និង

ការប្រយុទ្ធប្រឆាំងជំងឺអេដស៏។
-    សហការជាមួយស្ថាប័នពាក់ព័ន្ធ ជួយដល់ជនរងគ្រោះដោយភយន្តរាយផ្សេងៗ មានគ្រោះថ្នាក់ធម្មជាតិ និងគ្រោះ​ថ្នាក់ផ្សេងៗ ទៀត។
-    សហការជាមួយស្ថាប័ន និងអង្គការពាក់ព័ន្ធ ក្នុងការអនុវត្តសិទ្ធិកុមារ។
-    គ្រប់គ្រងរបបសោធននិវត្តន៏ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់មន្ត្រីរាជការតាមការកំណត់របស់ច្បាប់​ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល

នៃព្រះរាជាណាចក្រកម្ពុជា។
-     គ្រប់គ្រងរបបធានារ៉ាប់រងសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញភារកិច្ច​ និងដល់កូនអ្នកនៅក្នុងបន្ទុក​ ។
-     ដឹកនាំគ្រប់គ្រង   និងសហការដៃគូរ ជាមួយអង្គការក្រៅរដ្ឋាភិបាល​   អង្គការជាតិ  អង្គការអន្តរជាតិ   ដែលលើវិស័យសង្គមកិច្ច​ ជាអាទិ៍

ការផ្តល់ព័ត៌មាន ការប្រាប់បង្ហាញ ការណែនាំ និងការផ្តល់សេវាសង្គមកិច្ចនានា។
-    បំផុសការចូលរួមសកម្មភាពសាមគ្គីធម៌សង្គម   លើកទឹកចិត្ត   និងធ្វើជាដៃគូរជាមួយអង្គការមនុស្សធម៏​   សហគមន៏មូលដ្ឋាន

ក្នុងការបង្កើតមូលនិធិ ទ្រទ្រង់ដល់សេវាសង្គមកិច្ចនានា ដើម្បីជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទ។  

Minister meet guest 18-10-11