រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

អានព័ត៌មានទំព័រផ្សេង
News 2 ព័ត៌មាន
អានព័ត៌មានទំព័រផ្សេង
News 2 ព័ត៌មាន

ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១២
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គឺគិតគូអំពីឧត្តមប្រយោជន៍
របស់កុមារ ដោយដាក់ចេញគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដើម្បីមណ្ឌលកុមារកំព្រារបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការអនុវត្តន៍ប៉ុន្តែក៏មានមណ្ឌលខ្លះនូវមានបញ្ហាដែលត្រូវធ្វើ
ការដោះស្រាយ ។


ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៤ នៃ រដ្ឋសភាគឺដាក់ចេញ
កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដើម្បីបង្កើនការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន គឺជនចាស់ជរា
កុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងជនក្រីក្រ ។ ប៉ុន្តែបញ្ហាគ្រោះធម្មជាតិទឹកជំនន់រាំងស្ងួត និង
គ្រោះមហន្តរាយផ្សេងៗ ធ្វើអោយប្រជាជនជួបភាពក្រីក្រលំបាក ។


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបង្កើតគោលនយោបាយជាតិ ចំពោះ អតីត យុទ្ធជន និងគ្រួសារអតីតយុទ្ធជនដោយកែសម្រួលរបបឧបត្ថម្ភគោលនយោបាយ បង្កើនប្រាក់ ២០%
ជាបន្ត បន្ទាប់ គឺស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ។



ឯកឧត្តម សែម សុខា រដ្ឋលេខាធិការមានប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
គឺផ្តោតការ យកចិត្តទុកដាក់ចំពោះវិស័យ ស្តារលទ្ធភាពពលកម្មកាយសម្បទាជនពិការដោយពង្រឹងសមត្ថភាព
អ្នកបច្ចេកទេស ផលិតអវយវសិប្បនិម្មិត និងរណបនិងអ្នកព្យាបាលដោយចលនាដើម្បីផ្តល់សេវាជូន
ជនពិការប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ។


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងអាណត្តិទី៤ នៃ រដ្ឋសភា គឺរាជរដ្ឋាភិបាលកម្ពុជា
ដាក់ចេញកម្មវិធីនយោបាយផ្តោតលើវិស័យសង្គមកិច្ច ដើម្បីជួយជនរងគ្រោះ និង ងាយរងគ្រោះ ។




ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា រាជ​រដ្ឋា​ភិ​បាល គឺបង្កើន​ការផ្តល់សេវាសាធារណៈជូន
ជនដែលងាយរងគ្រោះដើម្បីធានាប្រព័ន្ធសុវត្ថិភាពសង្គម ។ ដោយបងើ្កត​គ្រឹះស្ថានសាធារណៈគឺបេឡាជាតិ
សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​នៃការបើកផ្តល់ប្រាក់សោធន៍ និង
ប្រាក់គោលនយោបាយប្រចាំខែជូននិវត្តន៍ជន ជនបាត់បង់​សម្បទា​វិជ្ជា​ជីវៈ និងអ្នកនៅក្នុងបន្ទុក ។



ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា ចំពោះការជួបពិភាក្សា គឺអាចផ្លាស់ប្តូរបទពិសោធន៍
រវាងក្រសួងសង្គមកិច្ច និងអង្គការសង្គ្រោះកុមារអន្តរជាតិ ព្រោះអង្គការសង្គ្រោះកុមារអូស្ត្រាលី
និងអង្គការសង្គ្រោះ កុមារណូវេ ធ្វើសហការជួយកុមារដែលរងគ្រោះ និងងាយរងគ្រោះ លើការងារសុខុមាលភាព
និងការលើកស្ទួយ សិទ្ធិរបស់កុមារ គឺស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ។



ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីមានប្រសាសន៍ថារាជរដ្ឋាភិបាលបានចាត់ទុកកុមារ ជាធនធានមនុស្ស
សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះទើបដាក់ចេញនូវគោលនយោបាយ និងច្បាប់ ដើម្បី
ឧត្ដមប្រយោជន៍របស់កុមារ និងយុវជន។​ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា អង្គការ
នីមួយៗបើពិនិត្យជារួមគឺសុទ្ធតែធ្វើការងារជួយដល់កុមារ និងយុវជនដើម្បីអនាគតល្អប្រសើរ។

លោកជំទាវ SUSAN JACOBS  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចមានប្រសាសន៍សម្តែងនូវការកោតសរសើរ
ចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស គឺមានការយកចិត្តទុកដាក់សម្រេចបាន
លទ្ធផលយ៉ាងល្អប្រសើរ ដោយពីមុន ចំណាត់ថ្នាក់លេខ៣ គឺមកត្រឹមលេខ២ វិញ ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៤ នៃរដ្ឋសភាគឺដាក់ចេញ
កម្មវីធីនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីក្រសួងស្ថាប័ន និងអាជ្ញាធរ គឺបង្កើនការលើកកម្ពស់សុខុមាលភាព
របស់ប្រជាជន ដូចជាជនចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងជនក្រីក្រដើម្បីសំណាញ់សុវត្ថិភាពសង្គម ។



ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានមណ្ឌល និងមជ្ឈមណ្ឌលផ្តល់សេវាចំពោះកុមារ
កំព្រា ចំនួន ២១កន្លែង ប៉ុន្តែ ក៏មានអង្គការមិនមែនរដ្ឋាភិបាលជាដៃគូបងើ្កតមណ្ឌល និងមជ្ឈមណ្ឌល
ដើម្បីផ្តល់សេវាដល់កុមារកំព្រា និងកុមារគ្រួសារក្រីក្រជាច្រើនផងដែរ​ ។



ថ្ងៃទី ១៦ ខែ មករា  ឆ្នាំ ២០១២
បេឡាជាតិសន្តិសុខ សង្គមសម្រាប់មន្រ្តីរាជការស៊ីវិល គឺគ្រប់គ្រងមន្រ្តីរាជការស៊ីវិលចូលនិវត្ត  និងជនបាត់បង់សម្បទា
វិជ្ជាជីវៈ ព្រោះអតីតមន្រ្តីរាជការគឺជាអ្នកមានគុណបំណាច់ចំពោះប្រជាជន និងប្រទេសជាតិ ដូច្នេះទើបបេឡាជាតិ
សន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ ស៊ីវិលគឺរៀបចំគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា រួចផ្តល់
សៀវភៅគណនីជូននិវត្តជនជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុកដើម្បីការពារហានិភ័យ និងមាន
ប្រសិទ្ធភាពក្នុងការបើកប្រាក់ឧបត្ថម្ភប្រចាំខែ។